ព័ត៌មាន

ស្មាតហ្វូន Oppo R17 និង Oppo R17 Pro ទទួលបានវិញ្ញាបនបត្រពី 3C

ស្មាតហ្វូន Oppo R17 ទើបតែបង្ហាញខ្លួននៅលើវេបសាយ ហើយយើងក៏អាចដឹងបាននូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះជាមួយនឹងការរចនារូបរាងរបស់វាផងដែរ ជាពិសេសការរចនារូបរាងរបស់វាពិតជាស្អាតមែនទែនក្នុងការប្រើប្រាស់។ ពេលនេះ វិញ្ញាបនបត្រពី 3C ក៏បញ្ជាក់អំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូនទាំងពីរនេះផងដែរ ប៉ុន្តែព័ត៌មាននេះក៏ច្បាស់លាស់អាចទទួលយកបានផងដែរ។

image

image

ស្មាតហ្វូនទាំងពីរនេះឆ្លងកាត់នូវវិញ្ញាបនបត្រជាមួយនឹងលេខម៉ូដែល PBEM00 និង PBET00 ដែលដំណាងអោយស្មាតហ្វូន R17 និង R17 Pro ។ ប៉ុន្តែតាមការបញ្ជាក់របស់ TENAA នោះ សម្រាប់ម៉ូដែលដែលមានលេខកូដ PBCM00 និង PBCT00 សំដៅទៅលើស្មាតហ្វូន R15s និង R15 Neo ។

ស្មាតហ្វូននេះពិតជាមានការរចនារូបរាងយ៉ាងស្រស់ស្អាតជាមួយនឹង Notch នៅខាងលើ និងបច្ចេកវិទ្យានៃប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ៕