ព័ត៌មាន

ក្រុមហ៊ុន LG ប្រកាសបង្ហាញនូវស្មាតហ្វូន Q8 (2018) មានអេក្រង់ទំហំ 6.2” និងប្រើប្រាស់ប៊ិកផងដែរ

កាលពីខែឧសភា ក្រុមហ៊ុន LG ប្រកាសបង្ហាញនូវស្មាតហ្វូន Q7 ហើយនៅថ្ងៃនេះ ក្រុមហ៊ុនក៏ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី LG Q8 (2018) ដែលជាស្មាតហ្វូនជំនាន់ធូរថ្លៃរបស់ស្មាតហ្វូន V35 ThinQ ។ ស្មាតហ្វូន Q8 នេះមានអេក្រង់ទំហំ 6.2” FullVision display និងប្រើប្រាស់ជាមួយប៊ិកផងដែរ។

 image

ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប 14 nm Snapdragon 450 ដែលមានអង្គគណនា octa-core CPU 1.8 GHz ម៉េមូរីទំហំ 4/64 GB និង microSD ទំហំដល់ទៅ 2TB ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់កាមេរ៉ាខាងក្រោយទំហំ 16 MP និងកាមេរ៉ាខាងមុខទំហំ 5MP ។

image

សម្រាប់ការតភ្ជាប់វិញនោះ វាទ្រទ្រង់នូវ USB-C, Bluetooth និង Wi-Fi 802.11 ។ ស្មាតហ្វូន Q8 (2018) ប្រើប្រាស់ប្រព័ន្ធសំលេង DTS:X 3D Surround Sound និង Hi-Fi Quad DAC ។ វាក៏មាន IP68 ផងដែរ។ ស្មាតហ្វូននេះមានវិមាត្រ 160.1 x 77.7 x 8.4 mm និងថាមពលថ្ម 3,300 mAh ។ ស្មាតហ្វូននេះមានពណ៌ Aurora Black និង Moroccan Blue ដែលមានតម្លៃ KRW539,000 ឬ $480 ៕