ព័ត៌មាន

ស្មាតហ្វូនលេងហ្គេម Asus ROG Phone ចាប់ផ្តើមកម្មង់ទិញមុនហើយនៅហ្វាំងឡង់

បន្ទាប់ពីការប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមិថុនានោះ ស្មាតហ្វូន Asus ROG Phone ក៏បង្ករនូវចម្ងល់ជាច្រើនផងដែរដោយសារតែតម្លៃ និងព័ត៌មាននៃការដាក់លក់របស់វានៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ។ ពេលនេះ ក្រុមហ៊ុនចែកចាយមួយនៅហ្វាំងឡង់ទម្លាយអំពីតម្លៃរបស់ស្មាតហ្វូននេះដែលមិនខុសប្លែកពី iPhone X នោះទេ។

 image

ពេលនេះ ក្រុមហ៊ុន Telia ចាប់ផ្តើមធ្វើការកម្មង់ទិញមុនទៅលើស្មាតហ្វូន ROG Phone ជាមួយនឹងតម្លៃ €999 និងតម្លៃ €27.75 សម្រាប់ការបង់មួយខែនោះ។ ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹង ROG Delta Headphones ដែលមានតម្លៃ €199 នោះ។

image

សម្រាប់ការលក់នៅលើទីផ្សារ និងកាលបរិច្ឆេទនៃការដាក់លក់របស់ស្មាតហ្វូននេះនៅលើទីផ្សារមិនទាន់ទម្លាយនៅឡើយទេ៕