ព័ត៌មាន

បែកធ្លាយរូបភាពជាច្រើនសន្លឹកដែលទម្លាយនូវមុខងារជាច្រើនរបស់ S Pen កាមេរ៉ា និង Dex Mode របស់ Galaxy Note 9

នៅក្នុងខណៈពេលនេះ វាមានពាក្យចចាមអារ៉ាមអំពីស្មាតហ្វូន Galaxy Note 9 ដែលនឹងបង្ហាញខ្លួននៅថ្ងៃស្អែកនេះ។ រូបភាពបែកធ្លាយជាច្រើនក៏ទម្លាយនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។ សម្រាប់ S Pen គឺអាចប្រើប្រាស់ជាមួយនឹង Bluetooth សម្រាប់ធ្វើការបញ្ជាទៅលើកាមេរ៉ា និងការផ្លាស់ប្តូរទៅលើ Slide នៃបទបង្ហាញរបស់អ្នកផងដែរ ហើយវាអាចដំណើរការនូវកម្មវិធីជាច្រើនទៀតក៏បានដែរ។

 imageimage

សម្រាប់កាមេរ៉ារបស់ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ AI ដែលអាចធ្វើការផ្លាស់ប្តូរនូវ Settings របស់រូបភាពដោយស្វ័យប្រវត្តិ និងការជូនដំណឹងនៅពេលដែលថតរូបភាពមិនច្បាស់នោះ។ ស្មាតហ្វូន Galaxy Note9 នឹងធ្វើការ updated DeX mode ហើយវាក៏ប្រើប្រាស់នូវខ្សែ HDMI ផងដែរ។

imageimage

image

សម្រាប់តម្លៃរបស់ស្មាតហ្វូននេះត្រូវទម្លាយចេញពីចក្រភពអង់គ្លេស។ សម្រាប់ស្មាតហ្វូន Note9​ ដែលមានទំហំ 128GB លក់នៅក្នុងតម្លៃ £900 ខណៈពេលដែលម៉ូដែល 512GB លក់នៅក្នុងតម្លៃ £1,100 នោះ៕