ព័ត៌មាន

Samsung Galaxy Note9 ប្រទះឃើញខ្ចប់ជាមួយនឹងកាសស្តាប់ AKG Y50 BT និងខ្សែ HDMI

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung​ នឹងផ្តល់ជូនជំរើសសម្រាប់អតិថិជនដែលទិញស្មាតហ្វូន Galaxy Note9 ជាមួយនឹងកាសស្តាប់ AKG Y50 BT wireless headphones ដែលមានតម្លៃ $299 ឬ 15000 Fortnite V-Bucks នោះ។ ពេលនេះវាមានការបែកធ្លាយចេញពីប្រអប់វេចខ្ចប់របស់ស្មាតហ្វូន Galaxy Note9 Value Pack ដែលមានការភ្ជាប់ជាមួយនឹងកាសស្តាប់ AKG Headphones និងខ្សែវែងមួយសម្រាប់តភ្ជាប់ផងដែរ។

 imageimage

តាមប្រភពនេះ ប៊ិក S Pen គឺអាចធ្វើការបញ្ចូលថ្ម 40 វិនាទីនិងប្រើប្រាស់បានរយៈពេល 30 នាទីផងដែរ។ ប៊ិក S Pen នេះមានច្រើនពណ៌សម្រាប់ធ្វើការជ្រើសរើស ហើយវាក៏អាចធ្វើការកំណត់ទៅលើពណ៌នៃ Screen Off Memo ផងដែរ។

អេក្រង់របស់ស្មាតហ្វូននេះនឹងមានទំហំធំជាង 6.4-inch ហើយវាក៏ភ្ជាប់ជាមួយនឹងកាមេរ៉ាដែលទ្រទ្រង់នូវមុខងារ AI ថែមទៀតសម្រាប់ធ្វើការថតរូបភាពទេសភាព មនុស្ស សត្វ អាហារ និងជាច្រើនទៀត។ ស្មាតហ្វូន Galaxy note 9 ក៏មានការប្រើប្រាស់ជាមួយនឹង DEX mode ដោយគ្រាន់តែប្រើប្រាស់នូវ USB-C ភ្ជាប់ទៅកាន់ HDMI ជាការស្រេច៕