ព័ត៌មាន

ស្មាតហ្វូន Nokia 5.1, Nokia 3.1, Nokia 2.1 មកដល់ប្រទេសឥណ្ឌាហើយ

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ទើបតែប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនថ្នាក់ទាប និងថ្នាក់កណ្តាលរបស់ខ្លួននៅក្នុងខែឧសភានោះគឺ Nokia 5.1, Nokia 3.1​ និងNokia 2.1 ។ នៅថ្ងៃនេះ ក្រុមហ៊ុន HMD ប្រកាសអំពីការមកដល់នៃវត្តមានរបស់ស្មាតហ្វូនទាំង 3 នេះនៅក្នុងប្រទេសឥណ្ឌា។

image

ស្មាតហ្វូនទាំង 3 នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1 ។ ក្រុមហ៊ុន HMD Global បញ្ជាក់ថា ក្រុមហ៊ុនមានគម្រោងក្នុងការ Update ទៅលើ OS របស់ស្មាតហ្វូនទាំង 3 នេះផងដែរ។ ស្មាតហ្វូន Nokia 5.1 មានអេក្រង់ 18:9 screen តួខ្លួនធ្វើពី 6000-series និងកាមេរ៉ាខាងក្រោយទំហំ 16MP ។ វាមានម៉េមូរី 3GB RAM/32GB និងមានតម្លៃប្រហែលជា $210/€185 ។

image

សម្រាប់ស្មាតហ្វូន Nokia 3.1​ មានអេក្រង់ទំហំ 5.2” LCD of HD+ ជាមួយនឹងពណ៌  Blue/Copper, Black/Chrome និង White/Iron ហើយវាមានតម្លៃ INR11,999 ($175/€150) ។ ស្មាតហ្វូន Nokia 2.1 មានបន្ទះឈីប Snapdragon 425 chipset នៅលើអេក្រង់ 5.5” screen និងប្រព័ន្ធប្រតិបត្តិការ Android Oreo (Go Edition) ហើយវាមានតម្លៃ INR6,999 ($100/€90) ៕