ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung យកក្រុមហ៊ុន​ Spotify ធ្វើជា Music Platform របស់វា

នៅថ្ងៃព្រហស្បិ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Note9 នាឡិកា Galaxy Watch និង Galaxy Home ដែលប្រើប្រាស់នូវ Bixby ផងដែរ។​ ក្រុមហ៊ុន Samsung ក៏ប្រកាសការសហការជាមួយនឹងក្រុមហ៊ុន Spotify ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់។

 image

លោក Daniel Ek នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Spotify ពន្យល់ថា ស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវកម្មវិធី Spotify app នៅលើ Samsung Smart Switch ក្នុងការដំណើរការនូវកម្មវិធីតន្ត្រីនេះ។ Spotify នៅពេលនេះមានបទចម្រៀងច្រើនជាង ៣៥​លានបទ ហើយពួកគេក៏អាចលេងចម្រៀងទាំងនេះនៅលើ Smart TV និង​Home Speaker ផងដែរ។

image

នៅថ្ងៃទី ៣០ ខែមិថុនានេះ កម្មវិធី Spotify មានអ្នក Subscribers ចំនួន ៨៣ លាននាក់ និងអ្នកប្រើប្រាស់ជារៀងរាល់ខែ ១៨០ លាននាក់។ សម្រាប់ Platform នេះដំណើរការនៅលើទីផ្សារចំនួន ៦៥ នៅជុំវិញពិភពលោក និងបទចម្រៀងច្រើនជាង ២ ពាន់លានបទផងដែរ៕