ព័ត៌មាន

DisplayMate: ស្មាតហ្វូន Samsung Galaxy Note9 មានអេក្រង់ល្អបំផុត

សម្រាប់មនុស្សគ្រប់គ្នាដែលមានការចាប់អារម្មណ៍ជាមួយនឹងស្មាតហ្វូនប្រាកដជាដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺផ្តល់នូវអេក្រង់ល្អបំផុតក្នុងការប្រើប្រាស់។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung បញ្ចេញនៅឆ្នាំនេះគឺជាប្រភេទ OLED ។ ថ្មីៗនេះ DisplayMate ធ្វើការសិក្សាទៅលើអេក្រង់របស់ស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុត Galaxy Note 9 ។

image

ស្មាតហ្វូន Note9 មានកម្រិតពន្លឺ 710 nits នៅក្នុង Manual Mode និង 1,050 nits នៅក្នុង Automatic Mode ។ ហើយវាក៏មាន 113% DCI-P3 និង 142% នៃពណ៌ RGB ភ្លឺច្បាស់ត្រជាក់ភ្នែក។ នេះគឺជាលទ្ធផលដែលបង្ហាញថា ស្មាតហ្វូន Note 9 គឺល្អបំផុត៖

  • កម្រិត Color Accuracy (0.5 JNCD) ខ្ពស់បំផុត

  • កម្រិតពន្លឹខ្ពស់បំផុត Peak Display Brightness (1,050 nits ជាមួយ 710 nits 100% APL)

  • កម្រិតធំបំផុតនៃ Native Color Gamut (113% DCI-P3 និង 142% sRGB / Rec.709)

  • កម្រិត Contrast Rating នៅក្នុង Ambient Light (239) ខ្ពស់បំផុត

  • កម្រិត Screen Resolution 3K (2960×1440)ខ្ពស់បំផុត