ព័ត៌មាន

ក្រុមហ៊ុន Samsung​នឹងបិទរោងចក្រផលិតស្មាតហ្វូនមួយនៅចិន

នៅក្នុងរបាយការណ៍ចេញពីប្រទេសកូរ៉េខាងត្បូងប្រកាសថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងធ្វើការបិទរោងចក្រផលិតស្មាតហ្វូនមួយនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Samsung នឹងបិទរោងចក្រនៅក្នុង Tianjin នៅត្រឹមចុងឆ្នាំ ២០១៨ នេះដោយសារតែជួបជាមួយនឹងបញ្ហាជាច្រើន និងកំណើនយឺត។

image

Reuters បញ្ជាក់ថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Samsung មានការធ្លាក់ចុះ ២០% នៅក្នុងរយៈពេល ៥​ ឆ្នាំហើយពេលនេះវាមានមិនដល់ ១% ផងនោះនៅក្នុងប្រទេសចិន ខណៈពេលនេះវាមានការកើនឡើងសម្រាប់ក្រុមហ៊ុននៅចិនវិញ។ នេះគឺដោយសារតែក្រុមហ៊ុនចិនបញ្ចេញនូវស្មាតហ្វូនដែលមានតម្លៃថោកជាងច្រើនម៉ូដែលនៅលើទីផ្សារ។

image

រោងចក្រ Tianjin គឺជារោងចក្រមួយក្នុងចំណោមរោងចក្រពីរនៅក្នុងប្រទេសចិនស្ថិតនៅក្នុងទីក្រុង Huizhou ។ ក្រុមហ៊ុនផលិតស្មាតហ្វូន​Samsung ពេលនេះផ្តោតទៅលើរោងចក្រនៅវៀតណាម និងឥណ្ឌា។ កាលពីខែមុននេះ ក្រុមហ៊ុនក៏បើកដំនើរការរោងចក្រមួយនៅទីក្រុង Noida, Uttar Pradesh ដែលអាចធ្វើការផលិតស្មាតហ្វូនបាន ១២០ លានគ្រឿងក្នុងមួយឆ្នាំនៅ ២០២១ ។ រោងចក្រនៅ Tianjin ផលិតស្មាតហ្វូនបាន ៣៦ លានគ្រឿង និងរោងចក្រ Huizhou ផលិតបាន ៧២ លានគ្រឿង និងរោងចក្រនៅវៀតណាមផលិតបាន ២៤០ លានគ្រឿង៕