ព័ត៌មាន

មិនធម្មតាទេ! Samsung Galaxy Note9 បំពាក់មាសសុទ្ធទម្ងន់ 1KG នៅផ្នែកខាងក្រោយរបស់វា

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung​ទើបតែប្រកាសបង្ហាញស្មាតហ្វូន Galaxy Note9 នៅថ្ងៃទី ៩ ខែសីហានេះជាមួយនឹងតម្លៃ $999/€999 សម្រាប់ប្រភេទ 128GB ។ ស្មាតហ្វូននេះមាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើស និងការពារដោយកញ្ចក់ប្រភេទ Gorilla Glass 5 ផងដែរ។

 imageimageimage

ក្រុមហ៊ុនលក់ស្មាតហ្វូនប្រណិត Caviar ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្សីពេលនេះធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Note9 ដែលមានការរចនាផ្នែកខាងក្រោយធ្វើពីមាសសុទ្ធទម្ងន់ដល់ទៅ 1 KG ។ Samsung Galaxy Note9 Fine Gold Edition គឺមានលក់តែនៅក្រុមហ៊ុន Caviar ប៉ុណ្ណោះ។

image

ស្មាតហ្វូនពណ៌មាស Galaxy Note9 នេះមានប្រើប្រាស់នូវឡូហ្គោរបស់សហព័ន្ធរុស្សី និងស្រស់ស្អាតបំផុតក្នុងការប្រើប្រាស់។ វាលក់នៅក្នុងតម្លៃប្រហែលជា $60,000/€50,000 ។ ប៉ុន្តែប្រសិនបើអ្នកត្រូវការម៉ូដែលប្រភេទ 512GB នោះ អ្នកត្រូវបន្ថែមទឹកប្រាក់ $300/€250 បន្ថែមទៀត៕