ព័ត៌មាន

រូបភាព Renders បង្ហាញអំពីគំនិតនៃការរចនារបស់ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់បត់បានដំបូងបំផុតដែលគ្រោងនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ CES 2019 នៅក្នុងខែមករាខាងមុខនេះ។ នៅក្នុងវេបសាយ NieuweMobiel ពេលនេះបង្ហាញនូវរូបរាងរបស់ស្មាតហ្វូននេះដែលពិតជាស្រស់ស្អាតមែនទែន។

imageimageimage

Samsung Galaxy F ឬ Galaxy X គឺជាស្មាតហ្វូនដែលប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint ស្ថិតនៅផ្នែកខាងក្រោយរបស់វា។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 7″ឬធំជាងនេះជាមួយនឹងកម្រិតសមាមាត្រ 21:9 aspect ratio ។ កម្រិតភាពច្បាស់របស់វាគឺ 1440×3360 ។ ស្មាតហ្វូននេះអាចនឹងមានតម្លៃដល់ទៅ $1,850 ៕