ព័ត៌មាន

បែកធ្លាយរូបភាពរបស់ស្មាតហ្វូន vivo X23 នៅលើអនឡាញហើយ!

ស្មាតហ្វូនស៊េរីថ្មី vivo X23 នឹងប្រកាសបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ ហើយវាប្រហែលជាបង្ហាញខ្លួននៅថ្ងៃទី ២០ ខែសីហាខាងមុខនេះ។ ស្មាតហ្វូននេះត្រូវគេដឹងថានឹងប្រើប្រាស់ជាមួយនឹងជំនួយការឆ្លាតវៃ Jovi ។ ពេលនេះ ស្មាតហ្វូននេះត្រូវទម្លាយដោយអ្នកណាម្នាក់កំពុងតែកាន់ស្មាតហ្វូននេះនៅក្នុងដៃ។

imageimage

ស្មាតហ្វូនស៊េរីថ្មីនេះប្រើប្រាស់នូវ Notch តូចមួយដូចគ្នាទៅនឹងស្មាតហ្វូន Oppo F9 ។ ក្រុមហ៊ុន Oppo ហៅ Notch នេះជាដំណក់ទឹកភ្លៀង។ ស្មាតហ្វូនទាំងពីរនេះមានរូបរាងនៃការរចនាដូចគ្នាដោយសារតែក្រុមហ៊ុនទាំងពីរនេះគឺស្ថិតនៅក្រោមក្រុមហ៊ុន BBK Electronics ។

ស្មាតហ្វូន vivo X23 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 670 chipset បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ under-display fingerprint reader បច្ចេកវិទ្យាស្កេនមុខ 3D face recognition រ៉េមទំហំ 8GB និងអេក្រង់ទំហំ 6.4’’ ផងដែរ៕