ព័ត៌មាន

ស្មាតហ្វូន 2018 iPhone ប្រហែលជាប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា wireless charging លឿនជាងមុន

វាជិតដល់ចុងរដូវក្តៅហើយ ពាក្យចចាមអារ៉ាមរបស់ក្រុមហ៊ុន Apple ចេញពី The China Times បញ្ជាក់ថា សម្រាប់ស្មាតហ្វូន 2018 iPhone នឹងប្រើប្រាស់នូវបច្ចេកវិទ្យា wireless charging ដែលមានល្បឿនលឿនជាងមុនថែមទៀត។

 image

iPhones សម្រាប់ឆ្នាំ 2018 នេះនឹងប្រើប្រាស់នូវសៀគ្វី FPC (flexible printed circuit) ។ សម្រាប់ Wireless charging នេះដំណើរការលឿនជាងមុនការប្រើប្រាស់ខ្សែ។ ក្រុមហ៊ុនជាច្រើនពេលនេះក៏ចាប់ផ្តើមនូវការប្រើប្រាស់ការបញ្ចូលថាមពលថ្មតាមរយៈ wireless charging នេះផងដែរសម្រាប់ស្មាតហ្វូនចុងក្រោយរបស់ខ្លួននោះមានដូចជាក្រុមហ៊ុនApple, LG និង Samsung ជាដើម។

image

ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតក៏មិនទាន់បោះជំហាននៅក្នុងបច្ចេកវិទ្យា wireless charging នេះទេដោយសារតែការបញ្ចូលថាមពលរបស់វាតាមរយៈ Quick Charge ឬ USB-Power Delivery គឺមានល្បឿនលឿនជាងមុនហើយនោះ។ iPhones របស់ក្រុមហ៊ុន Apple ប្រហែលជាដំណើរការជាមួយនឹង AirPower Mat ដែលជាបច្ចេកវិទ្យា wireless charging លឿនជាងមុននោះ៕