ព័ត៌មាន

Google Assistant ពេលនេះអាចប្រើប្រាស់បានពីរភាសា

Google&#039s Assistant បានក្លាយជាសេវាកម្មដំបូងបំផុតដែលមានសមត្ថភាពក្នុងការប្រើប្រាស់ពីរភាសា។ នៅក្នុងខណៈពេលនេះ អ្នកអាចធ្វើការរួមបញ្ចូលគ្នានៃភាសាអង់គ្លេស អាល្លឺម៉ង់ បារាំង អេស្ប៉ាញ អ៊ីតាលី​ និងជប៉ុន ខណៈពេលដែលភាសាជាច្រើនទៀតនឹងអាចប្រើប្រាស់បាននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

 image

នៅក្នុងការប្រើប្រាស់នូវ Google Assistant ចំនួនពីរភាសា អ្នកអាចូលទៅកាន់ Assistant&#039s settings និងធ្វើការផ្លាស់ប្តូរភាសាដែលអ្នកត្រូវការ។ Google Home Max speaker នៅថ្ងៃនេះក៏អាចរកទិញបាននៅក្នុងអាល្លឺម៉ង់ ចក្រភពអង់គ្លេស និងបារាំង ។

image

សម្រាប់ Assistant នេះក៏ប្រើប្រាស់នៅក្នុង Speakers ជាច្រើនដូចជា Bang & Olufsen Beosound 1 និង Beosound 2, Blaupunkt PVA 100, Harman Kardon HK Citation series, Kygo Speaker B9-800, Polaroid Sam and Buddy និង Marshall Acton II និង Stanmore II ។ សម្រាប់ Assistant នេះក៏នឹងដំណើរការនៅលើកាសស្តាប់ជាច្រើនដូចជា JBL Everest GA, LG Tone Platinum និង Earin M-2 ផងដែរ៕