ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Honor Play ដាក់លក់ជាលក្ខណៈសកលនៅក្នុងតម្លៃ €329

ក្រុមហ៊ុនបច្ចេកវិទ្យា Sony ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី ហើយក្រុមហ៊ុន LG ក៏ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនចំនួនពីរម៉ូដែល ហើយក្រុមហ៊ុន Honor ពេលនេះក៏ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះថា Honor Play ប្រើប្រាស់នូវបន្ទះឈីប Kirin 970 ផងដែរ។ ស្មាតហ្វូននេះបង្ហាញខ្លួននៅក្នុងប្រទេសចិនជាមួយនឹងតម្លៃ $290 និង $350 ហើយពេលនេះវាក៏មកដល់ទីផ្សារជាច្រើននៅអ៊ឺរ៉ុប និងអាមេរិកខាងជើងផងដែរ។

 imageimage

Honor Play គឺជាស្មាតហ្វូនស៊េរីថ្មីសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនលេងហ្គេម ហើយវាក៏ប្រើប្រាស់ជាមួយនឹងក្រាហ្វិកកាត GPU Turbo ដែលមានការពង្រឹងសមត្ថភាពកាន់តែខ្លាំងក្លា និងការប្រើប្រាស់ថាមពលតិចជាងមុនថែមទៀតផងដែរ។ ក្រុមហ៊ុននេះក៏ធ្វើការសហការជាមួយនឹងក្រុមហ៊ុន PUBG ហើយវាប្រើប្រាស់នូវ Modes 10 ផ្សេងគ្នាសម្រាប់ប្រើប្រាស់ផងដែរ។

image

ស្មាតហ្វូន Honor Play នេះបង្ហាញខ្លួននៅលើទីផ្សារពិភពលោកជាមួយនឹងពីរជម្រើសដ៏ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើសគឺ Player Edition Red និង Player Edition Black ៕