ព័ត៌មាន

ក្រុមហ៊ុន Flipkart លក់ស្មាតហ្វូន Nokia 6.1 Plus អស់រលីងនៅក្នុងរយៈពេល ៣ នាទី

សម្រាប់ការដាក់លក់ដំបូងរបស់ស្មាតហ្វូន Nokia 6.1 Plus នៅក្នុងប្រទេសឥណ្ឌានឹងចាប់ផ្តើមការដាក់លក់នៅវេលាម៉ោង 12:00pm ហើយនៅវេលាម៉ោង 12:03pm នោះ ក្រុមហ៊ុន Flipkart លក់អស់ពីស្តុករលីងតែម្តង។

image

ក្រុមហ៊ុនលក់រាយនេះមិនទាន់បញ្ជាក់អំពីចំនួនប៉ុន្មានដែលលក់ស្មាតហ្វូននេះនោះទេ ប៉ុន្តែវាមានការលក់ដាច់ស្មាតហ្វូនចំនួន ១៥០ គ្រឿងនៅក្នុងរយៈពេលមួយវិនាទី។ ដូចនេះវាមានការលក់ចំនួន​២៧ ០០០ គ្រឿង។ ស្មាតហ្វូននេះអាចរកទិញបាននៅលើវេបសាយ Nokia.com ផងដែរ។

image

ស្មាតហ្វូន Nokia 6.1 Plus គឺពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ហើយការលក់បន្ទាប់ទៀតរបស់ក្រុមហ៊ុន Flipkart នឹងធ្វើឡើងនៅថ្ងៃទី ៦ ខែកញ្ញាវេលាម៉ោង ១២  ។ សម្រាប់វេបសាយ Nokia.com នឹងធ្វើការដាក់ចូលស្តុកវិញផងដែរ៕