ព័ត៌មាន

ក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញនូវ 2018 iPhones នៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ

កាលបរិច្ឆេទត្រូវកំណត់រួចហើយ ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងធ្វើការប្រកាសបង្ហាញនូវ iPhones ស៊េរីថ្មីរបស់ខ្លួននៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះនៅក្នុង Steve Jobs Theater ។ អ្វីដែលមនុស្សជាច្រើនកំពុងតែធ្វើការទន្ទឹងរង់ចាំគឺវត្តមានរបស់ iPhones ស៊េរីថ្មីចំនួន ៣ ម៉ូដែលគឺ 5.8-inch iPhone, 6.1-inch LCD iPhone និង 6.5-inch ។ វាប្រហែលជាមានការបង្ហាញវត្តមានរបស់ iPad Pro 10.5 និង Pro 12.9 ជាមួយនឹងគែមស្តើង បច្ចេកវិទ្យា Face ID និងជាច្រើនទៀត។

 image

image

សម្រាប់ Apple Watch ជំនាន់ទី ៤ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ នាឡិកា Apple Watch នឹងមានអេក្រង់មូល ហើយវាប្រហែលជាមិនមានការប្រកាសវត្តមានរបស់កុំព្យូទ័រ Macbook Air ជាមួយនឹងអេក្រង់ Retina display នោះទេ៕