ព័ត៌មាន

ស្មាតហ្វូន Meizu 16X ឆ្លងកាត់ការធ្វើតេស្តនៅលើ TENAA ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Snapdragon 710

ស្មាតហ្វូន Meizu 16 ទើបតែប្រកាសបង្ហាញខ្លួនកាលពីខែមុននេះជាមួយនឹងស្មាតហ្វូន Meizu 16 Plus ប៉ុន្តែនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះនិយាយថា ខ្លួននឹងបញ្ចេញនូវស្មាតហ្វូនដែលមានតម្លៃសមរម្យមួយទៀតដែលប្រើប្រាស់នូវ Snapdragon 710ហើយស្មាតហ្វូននោះប្រហែលជាមានឈ្មោះហៅថា Meizu 16X ។

image

ស្មាតហ្វូននេះមានលេខកូដ M872Q នៅលើ TENAA ហើយវាក៏មានការទម្លាយនូវផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វាផងដែរ។ ស្មាតហ្វូន Meizu 16X ប្រើប្រាស់នូវអេក្រង់ទំហំ 6” AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ ។

image

ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ64GB ។ ស្មាតហ្វូននេះមានរន្ធដោត microSD slot ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយជាមួយនឹងកាមេរ៉ាទំហំ 20 MP + 12 MP និងកាមេរ៉ាទំហំ 20MP ។ ស្មាតហ្វូន Meizu 16X ប្រើប្រាស់នូវ Android Oreo ជាមួយនឹងវិមាត្រ 151.2 x 73.6 x 7.5 mm និងថាមពលថ្ម 3,000 mAh ។ សម្រាប់ពណ៌នៅលើស្មាតហ្វូននេះមានដូចជា Matte Black, Ceramic White និង Frosted Gold ហើយស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញានេះហើយ៕