ព័ត៌មាន

ធ្វើដំណើរជាមួយ ហ្រ្គេប(Grab) ទៅចូលរួមគាំទ្រក្រុមកីឡាបាល់ទាត់ជម្រើសជាតិរបស់ ព្រះរាជាណាចក្រកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី​១០ កញ្ញា នេះ

ហ្រ្គេបកម្ពុជា (Grab​ Cambodia) ដែលជាបុត្រសម្ព័ន របស់ក្រុមហ៊ុនឈានមុខគេនៅអាស៊ីអាគ្នេយ៍ ក្នុងការផ្តល់សេវាកម្មកក់ការធ្វើដំណើរតាមរយៈ​ទូរស័ព្ទ​ចល័ត បានចូលរួមគាំទ្រក្រុមកីឡាបាល់ទាត់របស់ ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកួត​ជាមួយក្រុមកីឡាបាល់ទាត់ប្រទេស ម៉ាឡេស៊ី ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី​១០ ខែកញ្ញា ចាប់ពីម៉ោង ៦:៣០ល្ងាច នាពហុកីឡាដ្ឋានជាតិអូឡាំពិក ។

 image

សម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ និងអ្នកគាំទ្រទាំងអស់ដែលមានបំណងចង់ចូលរួមទស្សនា​ការប្រកួត​ អាចធ្វើដំណើរជាមួយ ហ្រ្គេប(Grab) ដោយគ្រាន់តែបញ្ចូលកូដ ‘CAMFAN’ ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតទៅដល់១២០០០រៀល សម្រាប់​ការធ្វើដំណើរ៣ដងដំបូង (សម្រាប់អ្នកប្រើប្រាស់ថ្មី ដែលមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា)។

សម្រាប់អតិថិជនដែលធ្លាប់ប្រើប្រាស់សេវារបស់ ហ្រ្គេប(Grab) អាចបញ្ចូលកូដ ‘LOVECAM’ ដើម្បីទទួលបានការបញ្ចុះតម្លៃ​៣០% រហូតដល់៦០០០រៀល សម្រាប់ការធ្វើដំណើរ២ដង (សុពលភាពប្រើប្រាស់រហូតដល់ថ្ងៃទី១០ ខែកញ្ញា)។​

ហ្រ្គេបកម្ពុជា(Grab Cambodia) សង្ឃឹមថាក្រុមកីឡាបាល់ទាត់របស់ព្រះរាជាណាចក្រកម្ពុជានឹង ​ទទួលបានជ័យជំនះ។ ប្រសិនបើដូច្នោះមែន គ្រប់អតិថិជនទាំងអស់របស់ ហ្គ្រេប(Grab) នឹងទទួលបានសារតាមរយៈកម្មវិធីទូរស័ព្ទរបស់ ហ្រ្គេប(Grab)​ សម្រាប់ការបញ្ចុះតម្លៃជាពិសេសរហូតទៅដល់ ៨០០០រៀលក្នុងការធ្វើដំណើរម្តង ដើម្បីអបអរសាទរជ័យជំនះនេះ។

ដើម្បីទទួលបានអត្ថប្រយោជន៍នេះ អតិថិជនថ្មីទាំងអស់អាចធ្វើការទាញយកកម្មវិធីរបស់ ហ្គ្រេប(Grab)  ពី​Google Playstrore ឬក៏ App Store។

អ្នកចូលរួមទស្សនាបាល់ទាត់ទាំងអស់ក៏អាចចូលរួមលេងកំសាន្តនៅបញ្ជររបស់ ហ្រ្គេប(Grab) ដើម្បីទទួលបានឱកាសឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាត និងអាចសាកសួរព័ត៌មានបន្ថែម អំពី​កម្មវិធី​របស់ ហ្គ្រេប(Grab)។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.grab.com/kh/