ព័ត៌មាន

ស្មាតហ្វូន Xiaomi Mi Mix 2S ចាប់ផ្តើមទទួលនូវប្រព័ន្ធប្រតិបត្តិការ Android Pie

កាលពីសប្តាហ៍មុននេះ​យើងបានរាយការណ៍អំពីស្មាតហ្វូនជាច្រើនដែលទទួលនូវ MIUI 10 ROM នៅក្នុងប្រទេសចិន។ ពេលនេះ​ស្មាតហ្វូន Mi Mix 2S ទទួលបាននូវ  Android Pie beta ROM ហើយ។ នៅក្នុងរូបភាព screenshots នេះ សម្រាប់​beta MIUI 10 version គឺជា  8.9.7 ។

imageimage

ខណៈពេលដែល ROM នៅក្នុងប្រទេសចិនស្ថិតនៅក្នុងការអភិវឌ្ឍនោះ យើងអាចរំពឹងបានថាវានឹងបង្ហាញខ្លួនទៅកាន់ពិភពលោកនៅក្នុងពេលឆាប់ៗនេះ។ សម្រាប់  MIUI 10 ដំណើរការនៅលើស្មាតហ្វូន Xiaomi ចំនួន ២៨ ប្រភេទផ្សេងគ្នា ប៉ុន្តែវាក៏ប្រើប្រាស់នូវមុខងារ  Digital Wellbeing, Adaptive Battery និង machine learning ផងដែរ៕