ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា vivo​ ទទួលបានជោគជ័យក្នុងការផលិតស្មាតហ្វូន NEX S ដំណើរការប្រព័ន្ធ 5G

នៅក្នុងរយៈពេលមិនដល់មួយខែនោះទេបន្ទាប់ពីការធ្វើតេស្តដោយជោគជ័យរបស់ក្រុមហ៊ុន Oppo ទៅលើ 5G modems ក្រុមហ៊ុន BBK Electronics ប្រកាសបង្ហាញនូវគំនិតក្នុងការបញ្ចេញនូវស្មាតហ្វូនដែលប្រើប្រាស់នូវប្រព័ន្ធ 5G ។

 image

image

ក្រុមហ៊ុន vivo អះអាងថា ខ្លួនធ្វើការអភិវឌ្ឍនូវស្មាតហ្វូនស៊េរីថ្មី 5G តាមរយៈការកែប្រែទៅលើស្មាតហ្វូន vivo NEX Sជាមួយនឹងម៉ូដឹម Qualcomm’s X50 modem ដែលបង្ហាញខ្លួននៅក្នុងខែកុម្ភៈនោះ។ ស្មាតហ្វូននេះប្រើប្រាស់នូវ LTE និង NR (New Radio) antennas ផ្អែកទៅលើស្តង់ដារ 3GPP Release 15 standards ។

ស្មាតហ្វូននេះប្រើប្រាស់នូវ IODT tests ជាមួយនឹងរចនាសម្ព័ន្ធ 5G infrastructure និងបណ្តាញ Networking ជាមួយនឹងការកែប្រែទៅលើ vivo NEX S ។ ស្មាតហ្វូនដំណើរការនូវ 5G នៅក្នុងឆ្នាំ ២០១៩ ។ តាមការបញ្ជាក់របស់ក្រុមហ៊ុនេះ ក្រុមហ៊ុន China Mobile និង Qualcomm ធ្វើការសហការគ្នាជាមួយគ្នាក្នុងការនាំយកនូវបច្ចេកវិទ្យា 5G ៕