ព័ត៌មាន

ក្រុមហ៊ុនសាមសុង បន្តស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមជួយសង្គ្រោះជីវិតអ្នកដែលមានតម្រូវការឈាម

ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនសាមសុង បានរួមគ្នាម្តងទៀតដើម្បីធ្វើការបរិច្ចាគឈាមនៅ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម (NBTC)  ក្នុងគោលបំណងចូលរួមជួយដល់អ្នកដែលមានតម្រូវការឈាមដើម្បីសង្គ្រោះជីវិត។ «កម្មវិធីបរិច្ចាគឈាមក្រុមហ៊ុនសាមសុង»គឺជាផ្នែកមួយនៃកម្មវិធី Samsung Love and Care ដែលក្រុមហ៊ុនសាមសុងតែងតែផ្តល់នូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គមនានា។

image

 ក្រុមហ៊ុនសាមសុង បង្កើតកម្មវិធីនេះឡើងដោយជឿជាក់ថា ការផ្ដល់ឈាម គឺជាសកម្មភាពដ៏ថ្លៃថ្លាបំផុត ស្របតាមគោលការណ៍របស់ក្រុមហ៊ុនដែលតែងតែប្រកាន់ភ្ជាប់ ហើយគ្រប់ប្រទេស និងតំបន់ដែល ក្រុមហ៊ុនសាមសុងមានប្រតិបត្តិការ គឺតែងតែគិតគូរដល់ការរួមចំណែក ដើម្បីផ្ដល់ផលជាវិជ្ជមានដល់សង្គម។

 image

image

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា “ការផ្ដល់ឈាម ស្មើនឹងផ្ដល់ជីវិត”។ ដូច្នេះការផ្ដល់ឈាម គឺជាសកម្មភាពដ៏ប្រសើរបំផុត ដែលមិនអាចកាត់ថ្លៃបាន និងមិនអាចខ្វះបាន ពិសេសសម្រាប់បងប្អូនដែលមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិត។ តាងនាមឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនសាមសុង ក៏ដូចជាអ្នកស្ម័គ្រចិត្តផ្ដល់ឈាមដទៃទៀត ដែលបានចូលរួមក្នុងសម្មភាពដ៏មានសារៈសំខាន់នេះ ហើយក៏សូមលើកទឹកចិត្តឲ្យបន្តចូលរួម ពីព្រោះការផ្ដល់ឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពរបស់យើងទេ ប៉ុន្តែថែមទាំងអាចជួយសង្គ្រោះជីវិតអ្នកដទៃបានថែមទៀតផង។”

image

image

លោកសឹងហ៊ូ ឆយ (Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៏ថា “ការផ្ដល់ផលជាវិជ្ជមានដល់ប្រជាជននិងសង្គម គឺជាតម្លៃស្នូលរបស់ក្រុមហ៊ុនសាមសុង ហើយការផ្ដល់ឈាម គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសង្គមដទៃទៀតជាច្រើន ដែលយើងតែងតែអនុវត្តជាប្រចាំ ដើម្បីរួមចំណែកណាមួយដែលយើងអាចធ្វើបាន ហើយនេះគឺជាលើកទី៣សម្រាប់កម្មវិធីមនុស្សធម៌នេះផងដែរ។” លោកបានបន្តទៀតថា “យើងរំពឹងថា ការបរិច្ចាគនេះ នឹងអាចជួយសង្គ្រោះជីវិតអ្នកដែលកំពុងតែត្រូវការយើងជួយសង្គ្រោះ ហើយយើងសូមលើកទឹកចិត្តឲ្យមានការចូលរួមបែបនេះឲ្យច្រើនថែមទៀត ដើម្បីបន្តចែករំលែកក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកឲ្យកាន់តែទូលំទូលាយ”

image

image

image

ជាចុងក្រោយ ក្រុមហ៊ុនក៏សូមអំពាវនាវដល់សាធារណជនឲ្យចូលរួមជួយគាំទ្រក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអោយបានច្រើនដើម្បីជួយសង្រ្គោះជីវិតអ្នកជម្ងឺដែលមានតម្រូវការឈាម។