ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A9 Star Pro នឹងបំពាក់កាមេរ៉ា ៤ គ្រាប់នៅខាងក្រោយ

នៅដើមខែនេះ យើងបានឃើញនូវរូបភាព Teaserរបស់ក្រុមហ៊ុន Samsung ជាមួយនឹងការប្រើប្រាស់ពាក្យថា  “4x fun” ដែលមិនមានទម្លាយនូវព័ត៌មានច្រើនរបស់វានោះទេ។ ស្មាតហ្វូននេះបំពាក់នូវកាមេរ៉ា ៤ គ្រាប់នៅខាងក្រោយ ខណៈពេលដែលស្មាតហ្វូន Galaxy A7 (2018) ប្រើប្រាស់នូវកាមេរ៉ាតែ ៣ គ្រាប់ប៉ុណ្ណោះ។

 image

ស្មាតហ្វូន Samsung Galaxy A9 Pro នឹងមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយ និងកាមេរ៉ាខាងមុខទំហំ 24MP ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាបញ្ឈរ ហើយវាមានកាមេរ៉ាខាងក្រោយទំហំ  8 MP wide-angle, 24 MP main camera, 10 MP telephoto lens និងទំហំ 5 MP telephoto lens ។

ស្មាតហ្វូន A9 Star Pro នឹងមានអេក្រង់ទំហំ 6.28” AMOLED screen ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ resolution និងបន្ទះឈីប Snapdragon 660 chipse ។ ស្មាតហ្វូននេះមានថាមពលថ្ម 3,720 mAh ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី ១១ ខែតុលាខាងមុខនេះ៕