ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមប្រកាសបង្ហាញស្មាតហ្វូន Galaxy P30 សម្រាប់ទីផ្សារចិនជាមួយអេក្រង់ LCD

របាយការណ៍ថ្មីជាច្រើនរបស់ស្មាតហ្វូន Samsung Galaxy ថ្នាក់កណ្តាលត្រូវទម្លាយនៅលើអនឡាញ។ ​ស្មាតហ្វូនស៊េរីថ្មីនេះមានឈ្មោះហៅថា Galaxy P30 និង Galaxy P30+ ត្រៀមខ្លួនដាក់លក់នៅក្នុងទីផ្សារនៅប្រទេសចិន។

 image

ពាក្យចចាមអារ៉ាមថ្មីបំផុតមកពី @MMDDJ នៅលើ Twitter បញ្ជាក់ថា ស្មាតហ្វូនទាំងនេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ in-display fingerprint scanners ប៉ុន្តែវានឹងប្រើប្រាស់នូវអេក្រង់ LCD Panels។

ស្មាតហ្វូនស៊េរីថ្មី​ Samsung’s Galaxy S10 នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ultrasonic in-display scanner របស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គ្រោងប្រកាសបង្ហាញស្មាតហ្វូន Galaxy P30 និង Galaxy P30+ នៅខែក្រោយនេះផងដែរ៕