ព័ត៌មាន

ទប់​អារម្មណ៍​ឲ្យ​បាន! OPPO F9 ចេញ​ពណ៌​ស្វាយ​មួយ​ទៀត​ហើយ!

ជាង ២ សប្ដាហ៍​មុន OPPO F9 បាន​ធ្វើ​ឲ្យ​កក្រើក​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​រួច​ម្ដង​ហើយ ដោយ​ស្ទើរ​តែ​គ្រប់​ហាង​ទាំង​អស់​ក្នុង​ប្រទេស​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ភ្ញៀវ​សម្រុក​ចូល​ទិញ​ពេញៗ​ហាង រហូត​ដល់​ហាង​ខ្លះ​ដាច់​ពី​ស្ដុក​ថែម​ទៀត​ផង។ បន្ថែម​ពី​នេះ​អ្នក​ទាំង​អស់​​គ្នា​នឹង​ទទួល​បាន​ភាព​ភ្ញាក់​ផ្អើល​ម្ដង​ទៀត ដោយ​​ F9 ពណ៌​ស្វាយ​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​​ដ៏​ខ្លី​ខាង​មុខ​នេះ។

 image

សម្រាប់​ម៉ូដែល F9 ( Starry Purple ) នេះ ​ខាង​ខ្នង​របស់វា​គ្រប់​ដណ្ដប់​ដោយ​ពណ៌​ស្វាយ បង្កប់​ទៅ​ដោយ​គ្រាប់​ពណ៌​មាស​តូច​ៗ​ជា​ច្រើន ដែល​មើល​នឹង​ភ្នែក​មិន​សូវ​នឹង​ចាប់​អារម្មណ៍​ឡើយ តែ​ដល់​​ពេល​ជះ​នឹង​ពន្លឺ​ផ្សេងៗ ពណ៌​លើ​ទូរសព្ទ​ចាប់​ផ្ដើម​ប្រដេញ​គ្នា ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ហាក់​បី​ដូច​ជា​កាន់​គ្រាប់​កែវ​ចរណៃ​ពណ៌​ស្វាយ​ដែល​មាន​រូបរាង ពណ៌ និង​បច្ចេកវិទ្យា​រំលេច​ចូល​គ្នា​មួយ​យ៉ាង​ល្អ​ឥតខ្ចោះ។

 image

ភាព​សាមញ្ញ​ដែល​បង្កប់នូវ​ភាព​​ឥតខ្ចោះ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ម៉ូដែល OPPO F9 ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​មែន​ទែន​លើ​ទីផ្សារ​ទូរសព្ទ​ត្រឹម​ត្រី​មាស​ទី ៣ នៃ​ឆ្នាំ ២០១៨ នេះ។​ OPPO F9 លក់​នៅ​ស្រុក​ខ្មែរ​​ក្នុង​តម្លៃ ៣៣៩ ដុល្លារ​អាមេរិក មាន​ ២ ពណ៌​សម្រាប់​ជ្រើស​រើស គឺក្រហម (Sunrise Red) និង​ខៀវ (Twilight Blue)  តែ​ដោយ​សារ​តែ​មាន​គាំ​ទ្រ​ខ្លាំង​ខាង​ផ្នែក​ច្នៃ​ប្រឌិត​នៃ​ការ​រចនា​ពណ៌ ពេល​នេះ OPPO នឹង​បង្ហាញ​ភាព​អស្ចារ្យ​មួយ​ទៀត​គឺ OPPO  F9  ពណ៌ស្វាយ ( Starry Purple )។

 ក្រៅ​ពី​ដើរ​តួ​ជា​អ្នក​ជំនាញ​ខាង​ថត​រូប ការ​លេច​វត្តមាន​របស់ F9 ក្រុមហ៊ុន​ OPPO បាន​ផ្ដោត​លើ ៣ ចំណុច​ធំ​ទៀត​។  ចំណុច​ទី ១ គឺ​អេក្រង់​រាង​តំណក់​ទឹក ( Water Drop Screen ) ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ កប់​ស៊េរី​សម្រាប់​ការ​មើល​វីដេអូ ​និង​លេង​ហ្គេម។ ចំណុច​ទី ២ គឺ​ថាមពល​ថ្ម  3 500mAh ខ្លាំង​ មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ដែល OPPO ប្រកាស​ថា សាក​ថ្ម ៥នាទី និយាយ​បាន ២ម៉ោង ហើយ​ចុង​ក្រោយ​គេ គឺ​ផ្ដោត​លើ​កម្លាំង​ម៉ាស៊ីន​បំពាក់​ដោយ Chip MTK P60, GPU Mali G72, CPU Octa-Core, RAM 6GB, ROM 64GB។ អាច​លេង​ហ្គេម​​ល្បី​ៗ និង​មើល​វីដេអូ​ដោយ​មិន​ចាំ​បាច់​បារម្ភ​នឹង​បញ្ហា​រអាក់​រអួល​ឡើយ​ ។

 ការ​មក​ដល់​ស្រុក​ខ្មែរ​លើក​ទី ១ OPPO F9 បាន​ដាក់​លក់​ជម្រើស​ពណ៌​ក្រហម និង​ពណ៌​ខៀវ​ដោយ​ភ្ជាប់​ជាមួយ​នឹង​កម្មវិធី​ពិសេសៗ​ជា​ច្រើន រួម​ទាំង​តារា​ល្បីៗ​ជា​ច្រើន​នាក់ នាំ​យកOPPO F9 ​ទៅ​ចែក​ជូនដោយ​ផ្ទាល់​ផងដែរ សម្រាប់​អ្នក​ដែល​បាន​កម្ម៉ង់​ទុក​ជាមុន​ទូទាំង​ប្រទេស​កម្ពុជា។  អីចឹង! វត្តមាន OPPO F9 ពណ៌​ស្វាយ​ក៏​ប្រហែល​ជា​មិន​ចាញ់​ពណ៌​ក្រហម និង​ខៀវ​​ឡើយ។ កុំ​ភ្លេច​​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ណា៎!