ព័ត៌មាន

អេមហួសជាមួយSamsung Galaxy J4+ និង J6+

បន្ទាប់ពីដាក់បង្ហាញកំពូលស្មាតហ្វូន Galaxy Note 9កាលពីចុងខែសីហាកន្លងទៅនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សសាមសុងក៏មិនបានភ្លេចនូវអាវុធធន់កណ្តាលរបស់ខ្លួនដើម្បីវាយលុកទីផ្សារផងដែរ។ Samsung Galaxy J4+ និង J6+ គឺជាស្មាតហ្វូនដែលមានភាពស៊ីវិល័យ ជាមួយអេក្រង់ពេញតួ ស័ក្តិសម​សម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ព្រោះអេក្រង់វាមានមុខងារ ផ្តល់កម្រិតពណ៌ និងរូបភាពច្បាស់ខ្ពស់បានយ៉ាងល្អឥតខ្ចោះ។

 image

ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ Samsung Galaxy J4+ និង J6+៖

1.  Galaxy J4+

Samsung Galaxy J4+ មានទង្ងន់ស្រាល​ រាងស្តើង និងបំពាក់នូវអេក្រង់ HD+ ទំហំ6-inch ដ៏ធំច្បាស់ល្អ ដែលផ្តល់នូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ឥតខ្ចោះសម្រាប់ការទស្សនាវីដេអូ លេងហ្គេម និងអាចប្រើប្រាស់មុខងារចែកអេក្រង់ជាពីរបានផងដែរ។ក្រៅពីអេក្រង់ចំណុចដ៏ទាក់ទាញរបស់ Galaxy J4+គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល​ កាមេរ៉ាខាងមុខទំហំ5មេហ្គាភិចសែល រួមជាមួយមុខងារ​Selfie Focus និង LED Flash ងាយស្រួលក្នុងការចាប់យករូបភាពបានស្អាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។Galaxy J4+មានជម្រើស៣ពណ៌ដ៏ស៊ីវិល័យគឺពណ៌ផ្កាឈូក,ពណ៌ខ្មៅ និងពណ៌មាស ជាមួយតម្លៃវិញគឺម៉ាអេមត្រឹមតែ$159តែប៉ុណ្ណោះ។

image

2.  Galaxy J6+

ជាមួយអេក្រង់ដ៏ធំទំហំ6-inch កំរិតបង្ហាញ ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5 MP f/2.2 សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8MP f/1.9រួមជាមួយមុខងារLive Focus ,Bokeh Effects ផងដែរ។ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6+គឺបានបំពាក់នូវសេនសឺស្គេនក្រយៅដៃស្ថិតនៅចំហៀងនៃទូរស័ព្ទដែលផ្តល់ភាពងាយស្រួលនិងសុវត្តិភាពខ្ពស់។ Samsung Galaxy J6+មានជម្រើស៣ពណ៌គឺពណ៌ក្រហម,ពណ៌ខ្មៅ និងពណ៌ប្រផះ ជាមួយតម្លៃវិញគឺត្រឹមតែ$209តែប៉ុណ្ណោះ។

image

image

លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ។