ព័ត៌មាន

ស្មាតហ្វូន Nokia 7.1 Plus ដាក់លក់ជាលក្ខណៈសកលទទួលបានការអនុម័តពី FCC

កាលពីពីរសប្តាហ៍មុននេះ ក្រុមហ៊ុន HMD Global  ផ្ញើនូវលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍សម្ភោធស្មាតហ្វូនរបស់ខ្លួននៅថ្ងៃទី 4 ខែតុលានេះនៅក្នុងទីក្រុងឡុងដ៏។ លិខិតអញ្ជើញនេះក៏ត្រូវគេដឹងថានឹងធ្វើការសម្ភោធនូវស្មាតហ្វូន Nokia 7.1 Plus  ។

 image

លេខម៉ូដែល TA-1131  គឺសម្រាប់ស្មាតហ្វូនស៊េរីថ្មីហើយ version មួយទៀតគឺមានលេខកូដ TA-1113 និង TA-1115 ដែលទើបតែទទួលការអនុម័តពី Federal Communication Commission របស់សហរដ្ឋអាមេរិក។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងមាន 5V/2A charger  និងថាមពលថ្ម 3,400 mAh ។

image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប 2.2 GHz CPU ដែលអាចជា Snapdragon 710 chipset ប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12 MP + 13 MP និងកាមេរ៉ាខាងមុខទំហំ 20 MP selfie  ។ ស្មាតហ្វូននេះស្ថិតនៅក្នុងគម្រោង Android One ៕