ព័ត៌មាន

ពណ៌ និងតម្លៃរបស់ស្មាតហ្វូន Nokia 7.1 ត្រូវបានទម្លាយ!

នៅក្នុងការបង្ហោះនៅលើ Twitter បង្ហាញភាគច្រើនព័ត៌មានរបស់ស្មាតហ្វូន Nokia 7.1 Plus ។ ប៉ុន្តែតាមការបញ្ជាក់របស់ Roland Quandt  បញ្ចាក់ថា ស្មាតហ្វូន Nokia 7.1 ដែលមិនមាន Plus version នោះទេគឺស្ថិតនៅក្នុងស្មាតហ្វូនត្រកូល 7-series ។ យើងធ្លាប់បានឃើញនូវស្មាតហ្វូន Nokia 7.1 Plus ដែលផ្នែកខាងមុខរបស់វាគឺមាន Notch ។

 image

សម្រាប់ស្មាតហ្វូន Nokia 7.1 មិនមាន Notch នោះទេខណៈពេលដែលស្មាតហ្វូន Plus គឺមាន Notch ។ ស្មាតហ្វូន Nokia 6.1 Plus  និង Nokia 5.1 Plus គឺមានអេក្រង់ភ្ជាប់ជាមួយនឹង Notch ដែលជាហេតុនាំអោយស្មាតហ្វូន Nokia 7.1 Plus ក៏មាន Notch ផងដែរ។

image

ស្មាតហ្វូន Nokia 7.1  នឹងមានពណ៌ខៀវ និងពណ៌ Steel ជាមួយនឹងរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB  ។​ ស្មាតហ្វូននេះនឹងមានតម្លៃ €399 ៕