ព័ត៌មាន

Oppo PBCM30 បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 660 នៅលើ Geekbench ប្រហែលជាមានឈ្មោះហៅថា K1

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo  ត្រៀមខ្លួនក្នុងការប្រារព្ធនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី ១០ ខែតុលាខាងមុខនេះសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ ស្មាតហ្វូនម៉ូដែលថ្មីនេះមានលេខកូដ PBCM30 បង្ហាញខ្លួននៅលើ TENAA ជាមួយនឹងបន្ទះឈីប 2 GHz CPU ។ សម្រាប់ Hardware នេះគឺដូចគ្នាទៅនឹងស្មាតហ្វូន Oppo R17 និង Oppo R15 ។

 image

ស្មាតហ្វូននេះទើបតែបង្ហាញខ្លួននៅលើ Oppo R15 ជាមួយនឹងបន្ទះឈីប Snapdragon 660 chipse ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានឈ្មោះហៅថា Oppo K1  ហើយវានឹងមានរ៉េមទំហំ 6GB ខណៈពេលដែលលេខកូដ PBCM10  និង PBCT10 versions គឺមានរ៉េម និងម៉េមូរីផ្សេងគ្នា។

image

សម្រាប់លក្ខណៈសម្បត្តិផ្សេងទៀតរបស់ស្មាតហ្វូននេះគឺប្រព័ន្ធកាមេរ៉ាភ្លោះ​ 16 MP + 2 MP នៅខាងក្រោយ និងកាមេរ៉ាខាងមុខទំហំ 25 MP selfie ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.4” AMOLED panel ប្រព័ន្ធស្កេនក្រយ៉ៅដៃ និងអេក្រង់កម្រិតភាពច្បាស់ 2,340 x 1,080 pixels ៕