ព័ត៌មាន

ពាក្យចចាមអារ៉ាមថ្មី ស្មាតហ្វូនជំនាន់ក្រោយរបស់ HMD គឺស្មាតហ្វូន Nokia 9 PureView

បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា HMD គ្រប់គ្រងទៅលើម៉ាក PureView trademarkនោះ វាបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុននេះកំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មីនេះ។ វាមិនមានការភ្ញាក់ផ្អើលនោះទេដែលក្រុមហ៊ុននេះនឹងធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មីដែលមានឈ្មោះថា Nokia 9 PureVie ។

image

ស្មាតហ្វូនស៊េរីថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ នេះបើតាមការទម្លាយរបស់ Roland Quandt ។ របាយការណ៍ខ្លះនិយាយថា ស្មាតហ្វូននេះនឹងធ្វើការពន្យារពេលនៃការចេញលក់រហូតដល់ឆ្នាំក្រោយនេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវព្រឹត្តិការណ៍ពីរផ្សេងគ្នាគឺស្មាតហ្វូន Nokia 7.1 Plus នៅថ្ងៃទី ៤ ខែតុលានេះ និងថ្ងៃទី ១១​ ខែតុលាដែលជាការប្រកាសបង្ហាញនូវស្មាតហ្វូនដែលមានកាមេរ៉ា 5 គ្រាប់នោះ។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យា HMD ក៏មាន trademarked PureDisplay សម្រាប់ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Nokia’s PureMotion display tech ផងដែរ៕