ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy P30 ទទួលបានវិញ្ញាបនបត្រពី TENAA

ស្មាតហ្វូនស៊េរីថ្មីដែលគ្រោងតែដាក់លក់នៅក្នុងប្រទេសចិនរបស់ក្រុមហ៊ុន Samsung ទើបតែទទួលបាននូវវិញ្ញាបនបត្រពី TENAA ហើយពេលនេះយើងបានឃើញរូបរាងរបស់វាហើយ។ នៅក្នុងបញ្ជីនេះនៅមិនទាន់បង្ហាញនូវព័ត៌មានទាំងអស់នោះទេ ប៉ុន្តែរូបភាពរបស់វាក៏បង្ហាញជាមួយនឹងលក្ខណៈសម្បត្តិរបស់វាមួយចំនួនផងដែរ។

 image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.99-inch LCD panel  និងថាមពលថ្ម 3,300mAh ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ អេក្រង់ Notch និងប្រព័ន្ធកាមេរ៉ាភ្លោះ។ ស្មាតហ្វូននេះនៅមិនទាន់មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នៅឡើយទេដោយសារតែវាគ្រោងធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនថ្នាក់ទាបនៅក្នុងប្រទេសចិននោះ។

image

ដោយសារតែស្មាតហ្វូននេះទទួលបានវិញ្ញាបនបត្រហើយពី TENAA នោះ វានឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះនៅលើទីផ្សារ៕