ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែត្រៀមខ្លួនក្នុងការបន្ថែមនូវ wireless charging ទៅលើស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួន

យើងដឹងថា ក្រុមហ៊ុន Samsung មានគោលដៅក្នុងការបន្ថែមនូវមុខងារប្រណិតៗរបស់ខ្លួនទៅកាន់ស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនស៊េរីដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិនដែលអាចប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា wireless charging នោះ។

 image

តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយចេញពីកូរ៉េខាងត្បូងនោះ​ក្រុមហ៊ុន Samsung នឹងបញ្ចេញនូវ 9W wireless charger  តម្លៃថោកនៅក្នុងខែនេះដែលមានតម្លៃ KRW 20,000 (€15) ។ សម្រាប់ P3100TBEGWW charging pad បច្ចុប្បន្ននេះគឺមានតម្លៃ KRW 50,000 (€40) ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រើប្រាស់នូវបច្ចេកវិទ្យា wireless charging របស់ស្មាតហ្វូន Galaxy S  និង Note សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល Galaxy A  និង Galaxy J series ។ សម្រាប់ពេលនេះ ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនចិនដូចជា Oppo, vivo, Huawei  ឬ Xiaomi  គឺប្រើប្រាស់នូវបច្ចេកវិទ្យា wireless charging នេះ៕