ព័ត៌មាន

Samsung Music នាំយកនូវមុខងារ Update ថ្មីជាច្រើនកាន់តែងាយស្រួលសម្រាប់ Spotify

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើននៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅក្នុងខែសីហាជាមួយនឹងការសហការគ្នាជាមួយនឹងក្រុមហ៊ុន Spotify ។ នៅក្នុងរយៈពេលមិនដល់ពីរខែផងនោះ យើងឃើញមានផ្លែផ្កាជាច្រើនសម្រាប់កម្មវិធី Samsung Music app ជាមួយនឹងការរចនាថ្មី និងការ update Playlists ចេញពីសេវាកម្មនេះផងដែរ។

 image

សម្រាប់ការ update ទៅលើកម្មវិធី Samsung Music នេះនាំយកនូវផ្ទាំង Tab ដែលអ្នកអាចធ្វើការចូលទៅកាន់ favorites, playlists, tracks, album និងជាច្រើនទៀត។ វាក៏មាននូវ sub-tabs សម្រាប់ Recently Added, Most Played និង Recently Played ផងដែរ។ វាក៏មានការពង្រឹងទៅលើ UI នៅពេលដែលអ្នកចុចបិទកម្មវិធីនេះផងដែរ។

image

សម្រាប់កម្មវិធី Spotify គឺមាននូវ tab  ថ្មីមួយទៀតស្ថិតនៅក្នុងដែលអ្នកអាចបង្កើតនូវ​ playlists សម្រាប់ moment, top charts, new releases ជាដើម។ កម្មវិធីនេះគឺដំណើរការនៅលើ 59 ប្រទេសផ្សេងគ្នា៕