ព័ត៌មាន

កាន់តែទាន់សម័យជាមួយរចនាបទថ្មីនៃទូរទស្សន៏សាមសុង QLED

ទូរទស្សន៍ដែលឆ្លាតវៃ គឺជាទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ការទស្សនារឿង ឬ វីដេអូផ្សេងៗនោះទេ តែវាមានភាពបត់បែន ហើយនឹងទាន់សម័យទៀតផង។ ដូចជាទូរទស្សន៍សាមសុង QLEDTV នេះចឹង គឺមានការរចនាឡើងយ៉ាងស្រស់ស្អាតបំផុត និងមានលក្ខណៈពិសេសលើសពីទូរទស្សន៏ធម្មតា។

 image

 1.One Invisible Connection

ជាដុំដែលអាចតភ្ជាប់ខ្សែទៅកាន់ឧបករណ៏ផ្សេងៗបានយ៉ាងងាយស្រួលមិនធ្វើឲ្យមានភាពរញ៉េរញៃក្បែរទូរទស្សន៍ទោះបីដាក់លើតុឬចាប់ជញ្ជាំងដ៏ដោយ។

image

 2.No gap wall-mount

គឺជាជើងចាប់ជញ្ជាំងរបស់ QLED ដែលអាចតភ្ជាប់ទូរទស្សន៍ ទៅនឹងជញ្ជាំងយ៉ាងល្អឥតខ្ជោះស្ទើតែគ្មានចន្លោះនោះឡើយ។

image

 3.Boundless 360Design

ការរចនាដ៏ស្រស់ស្អាត​គ្មានព្រំដែនកំណត់គ្រប់ទិដ្ឋភាពនៃរចនាបទបែបទំនើបទាន់សម័យនឹងផ្តល់ឲ្យអ្នកនូវភាពស្រស់ស្អាតក្នុងគេហដ្ឋានទោះបីអ្នកមើលពីជ្រុងណាក៏ដោយ។

image

4.Ambient Mode

អ្នកអាចផ្លាស់ប្តូរទូរទស្សន៍របស់អ្នកទៅជា ស៊ុមរូបថតឬអាចបំលែងឲ្យទៅជាអេក្រង់ពណ៌ដូចទៅនឹងជញ្ជាំងផ្ទះរបស់អ្នកផងដែរ ដើម្បីបង្កើតកញ្ចក់ទូរទស្សន៍លេចចេញជាផ្ទាំងគំនូរ បន្ថែមឲ្យបរិវេណនៅជញ្ជាំងក្នុងគេហដ្ឋានកាន់តែស្រស់ស្រាយ និងទាក់ទាញបំផុត។  

image

និយាយរួមគឺអាចធ្វើជាឧបករណ៍សម្រាប់លំអគេហដ្ឋានបាន ឬដាក់បង្ហាញអាកាសធាតុ ព្រមទាំងកម្មវិធីកំសាន្តផ្សេងៗទៀត។ ហើយកុំបារម្មណ៍អី Ambient ប្រើប្រាស់ថាមពលអគ្គសនីត្រឹមតែ ៤០% នៃថាមពលដែលអ្នកប្រើពេលទស្សនាទូរស្សន៍តែប៉ុណ្ណោះ។ នឹងមិនមានបញ្ហារឿងស្នាមដាមលើអេក្រង់ទូរទស្សន៍សាមសុង QLED ទេ បើទោះបី ជាមានការបើកប្រើយួរប៉ុណ្ណាក៏ដោយ។ ដូច្នេះ Ambient Mode របស់ទូរទស្សន៍សាមសុង QLED ធ្វើឲ្យជីវិតរបស់អ្នកកាន់តែស៊ីវីល័យ និងទាន់សម័យ!