ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Nokia 7.1 Plus បែកធ្លាយនៅលើ TENAA

តាមការបញ្ជាក់របស់ TENAA ទម្លាយនូវព័ត៌មានរបស់ស្មាតហ្វូនស៊េរីថ្មី​ Nokia 7.1 Plus កាលពីប៉ុន្មានថ្ងៃមុននេះ។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹង Notch តាមរយៈរូបភាពដែលទម្លាយពី TENAA ។ ស្មាតហ្វូនស៊េរីថ្មី Nokia X7 (7.1 Plus) នឹងមានអេក្រង់ 6.1-inch ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 2246 pixels ថែមទៀត។

image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប octa-core CPU ដែលមានល្បឿន 2.2 GHz ដែលជាប្រភេទ Snapdragon 710 chipset ។ ស្មាតហ្វូននេះប្រើប្រាស់នូវរ៉េមទំហំ 4GB/64GB ឬ 6GB/128GB និង microSD cards ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ 12MP sensor និង​ 13MP និងកាមេរ៉ាខាងមុខទំហំ 20MP ។

ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្ម 3,400 mAh និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ផងដែរ។ ស្មាតហ្វូននេះបង្ហាញខ្លួនរួចហើយនៅលើ TENAA ដូចនេះវានឹងបង្ហាញខ្លួនឆាប់ៗនេះ៕