ព័ត៌មាន

Nokia សម្ភោធស្មាតហ្វូនស៊េរីថ្មី Nokia 7.1 ដែលមានអេក្រង់ 5.84" HDR10 ដ៏ស្រស់ស្អាតបំផុត

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ទើបតែប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី Nokia 7.1 ស៊េរីថ្មីរបស់ខ្លួនដែលមានរូបរាងស្រស់ស្អាត និងតម្លៃសមរម្យបំផុត។​ស្មាតហ្វូន Nokia 7.1 មានអេក្រង់ 5.84-inch PureDisplay notched panel ជាមួយនឹងកម្រិតភាពច្បាស់​ 1080 x 2280 pixel ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា HDR10 និងការពារដោយកញ្ចក់ Gorilla Glass 3 ផងដែរ។

 image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 SoC ជាមួយនឹងរ៉េមទំហំ 3GB/32GB និង 4GB/64GB ។ អ្នកអាចបន្ថែមនូវ microSD បានផងដែរ។ កាមេរ៉ាខាងមុខរបស់វាមានទំហំ 8MP f/2.0 selfie ទ្រទ្រង់នូវបច្ចេកវិទ្យា AI សម្រាប់ធ្វើការដោះសោរ និងកាមេរ៉ាខាងក្រោយទំហំ 12MP និង 5MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Zeiss optics និងមុខងារ “bothie” mode សម្រាប់ការប្រើប្រាស់នូវកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយក្នុងពេលជាមួយគ្នាថែមទៀត។

image

ស្មាតហ្វូន Nokia 7.1 ប្រើប្រាស់នូវថាមពលថ្ម 3,060 mAh ជាមួយនឹងបច្ចេកវិទ្យា fast charging តាមរយៈ USB-C connector និងអាចបញ្ចូលថាមពលថ្មបាន 50% នៅក្នុងរយៈពេល 30 នាទីប៉ុណ្ណោះ។ ស្មាតហ្វននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយវានឹងធ្វើការ Update ទៅកាន់ 9.0 Pie នៅក្នុងខែវិច្ឆិកា៕