ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Oppo K1 បង្ហាញខ្លួនជាផ្លូវការជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Oppo ប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី K1 របស់ខ្លួននៅក្នុងប្រទេសចិនដែលមានអេក្រង់ទំហំ 6.4-inch 2340x1080px Super AMOLED display ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ បន្ទះឈីប Snapdragon 660 chipset ជាមួយនឹងរ៉េមទំហំ 4GB ឬ 6GB សម្រាប់ធ្វើការជ្រើសរើស។

image

ស្មាតហ្វូនស៊េរីថ្មី Oppo K1 នេះបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP + 2MP និងកាមេរ៉ាខាងមុខទំហំ 25MP ។​ស្មាតហ្វូននេះមានការពង្រឹងទៅលើមុខងារ AI ដូចជា scene recognition និង AI Beauty ថែមទៀតផង។

image

ស្មាតហ្វូននេះមានថាមពលថ្ម 3,500mAh និងប្រព័ន្ធប្រតិបត្តិការ Android 8.1 ជាមួយនឹង Oppo&#039s Color OS 5.2 ។ ស្មាតហ្វូន Oppo K1នេះ ចាប់ផ្តើមធ្វើការកម្មង់ទិញមុនហើយនៅក្នុងប្រទេសចិន ហើយការដឹកជញ្ជូនគឺនៅថ្ងៃទី 19 ខែតុលាខាងមុខនេះ។ សម្រាប់ម៉ូដែលទំហំ 4/64GB គឺមានតម្លៃ CNY 1,599 (€200) និងទំហំ 6/64GB គឺមានតម្លៃ CNY 1,799 (€230) ៕