ព័ត៌មាន

បែកធ្លាយតម្លៃ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Oppo R15x តាមរយៈហាងលក់អនឡាញមួយ

ស្មាតហ្វូនដ៏អាថ៌កំបាំងមួយដែលបង្ហាញខ្លួនកាលពីខែមុននេះនៅលោះ TENAA នោះគឺមើលទៅដូចគ្នាទៅនឹងស្មាតហ្វូន  Oppo R17 ។ ពេលនេះ លក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូននេះត្រូវបានទម្លាយតាមរយៈហាងចែកចាយអនឡាញមួយដែលហៅស្មាតហ្វូននេះថា – R15x ។

 image

ស្មាតហ្វូនស៊េរីថ្មីនឹងមានអេក្រង់ទំហំ  6.4-inch screen ជាមួយនឹង notch ដែលមានរូបរាងដំណក់ទឹកភ្លៀងជាមួយនឹងកម្រិតភាពច្បាស់ 1080 x 2280 ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 chipset ហើយវាមានរ៉េមទំហំ  4GB/128GB និង 6GB/128GB ថែមទៀត។

ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP + 2MP ខណៈដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 25MP ។ ស្មាមតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និងថាមពលថ្ម3,500 mAh ថែមទៀត។

ស្មាតហ្វូននេះនឹងមានពណ៌ Nebula gradient ។ សម្រាប់តម្លៃរបស់រ៉េមទំហំ 4GB/128GB គឺមានតម្លៃ CNY 2,499 ($361) ខណៈពេលដែលរ៉េមទំហំ  6GB/128GB មានតម្លៃ CNY 2,599 ($375) ៕