ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មីបត់បាន Samsung W2019 បង្ហាញខ្លួននៅលើ TENAA

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញស្មាតហ្វូន W2018 នៅក្នុងខែធ្នូ ឆ្នាំ ២០១៧ ជាមួយនឹង Aperture ផ្សេងគ្នាដែលក្រោយមកត្រូវប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S9 និង Galaxy S9+ ។ នៅឆ្នាំនេះ ស្មាតហ្វូនដែលមានកូដឈ្មោះថា Project Lykan នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ អេក្រង់ពីរ និងក្តារចុច T9 keyboard ផងដែរ។

 image

ស្មាតហ្វូនស៊េរីថ្មីនេះមានឈ្មោះហៅថា SM-W2019 ដែលមានភ្ជាប់ជាមួយនឹង Bixby Button នៅផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះ ហើយវាក៏មានប៊ូតុង Volume និង Power Keys នៅផ្នែកខាងស្តាំផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះដូចគ្នាទៅនឹងស្មាតហ្វូន Galaxy Note 9 ដែលមាន​ f/1.5-2.4 aperture និង telephoto lens កម្រិត 2x zoom ។

image

ស្មាតហ្វូននេះប្រហែលជាមិនប្រើប្រាស់នូវបន្ទះឈីប Exynos 9810 នោះទេ ប៉ុន្តែវានឹងប្រើប្រាស់នួវបន្ទះឈីប Exynos 9810 ។ វាមានពណ៌ Rose Gold យ៉ាងស្រស់ស្អាត​ហើយតម្លៃរបស់ស្មាតហ្វូននេះប្រហែលជា CNY17,000 (ជិត $2,500) ៕