ព័ត៌មាន

Galaxy A6s គឺជាស្មាតហ្វូនដំបូងបំផុតដែលក្រុមហ៊ុន Samsung មិនធ្វើការផលិតដោយខ្លួនឯងនោះទេ!

វាមានពាក្យចចាមអារ៉ាមជាច្រើននិយាយអំពីស្មាតហ្វូនស៊េរីថ្មី Galaxy P-series នៅក្នុងប្រទេសចិន ហើយស្មាតហ្វូននេះមានកូដឈ្មោះថា “Phoenix.” ។ តាមការទម្លាយចុងក្រោយបំផុតចេញពី Weibo នោះ ស្មាតហ្វូននេះគឺជា Samsung Galaxy A6s ដែលក្រុមហ៊ុបច្ចេកវិទ្យា Samsung ជួលក្រុមហ៊ុនផ្សេងអោយធ្វើការផលិតអោយនៅក្នុងប្រទេសចិន។

 image

នៅក្នុងការប្រឹងប្រែងយ៉ាងខ្លាំងទៅលើទីផ្សារនៅក្នុងប្រទេសចិន ក្រុមហ៊ុនបច្ចេកវិទ្យានេះកំពុងតែស្វែងរកក្រុមហ៊ុនសម្រាប់ធ្វើការផលិតស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូនថ្នាទាបនៅក្នុងប្រទេសចិនដើម្បីកាត់បន្ថយនូវការចំណាយ និងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Xiaomi, Oppo និង Vivo ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ជ្រើសរើសក្រុមហ៊ុន WinTech ដែលធ្លាប់ធ្វើការផលិតស្មាតហ្វូនអោយក្រុមហ៊ុន Xiaomi នោះ។

image

ស្មាតហ្វូនស៊េរីថ្មី Galaxy A6s នេះមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy A7 (2018) និងស្មាតហ្វូន Galaxy A9 (2018) ។ ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ៕