ព័ត៌មាន

កាដូដ៏អស្ចារ្យពីកំពូលស្មាតហ្វូនGalaxy Note9 នាឱកាសចុងឆ្នាំ ២០១៨!

ប្រូម៉ូសិនថ្មីក្នុងត្រីមានទីបួននៃឆ្នាំ២០១៨នេះ ក្រុមហ៊ុនសាមសុងនឹងធ្វើការថែមជូនកាដូពិសេស ចំពោះអតិថិជនជាទីស្រលាញ់ររបស់ខ្លួន រាល់ការជាវ​ ទូរស័ព្ទ Samsung Galaxy Note9!

 image

រាល់ការជាវកំពូលស្មាតហ្វូន Galaxy Note9 ចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកអ្នកនឹងទទួលបានការថែមជូនដ៏អស្ចារ្យពីក្រុមហ៊ុនដូចជា៖

  1. ឆ្នាំងសាកឥតខ្សែ ១ (Wireless Charging Pad 1)

  2. កាស U Flex ១ (U Flex Headset 1) សម្រាប់ Galaxy Note9 128GB

  3. ស្រោមទូរស័ព្ទ ១ (Leather Wallet Cover 1) សម្រាប់ Galaxy Note9 512GB

  4. ជើងទម្ររទូរស័ព្ទ ១ (Mini Tripod 1)

  5. បង់រំលស់ជាមួយអត្រាការប្រាក់០%​សម្រាប់រយៈពេល៦ខែ

តោះចំាអីទៀតចឹង!!!ឪកាសដ៏ពិសេសនេះមានសុពលភាពត្រឹមតែមួយខែប៉ុណ្ណោះ ដូច្នេះហើយកុំអោយរំលងផុតទៅអោយសោះ។ ពត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232៕

គួរបញ្ជាក់ផងដែរថា Galaxy Note9 ត្រូវបានចាត់ទុកថាជា​កំពូលស្មាត​ហ្វូនដ៏ទំនើបបំផុតប្រចាំឆ្នាំ2018 ដោយសារ វាជាស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់លើសពីសា្មតហ្វូនទូរទៅ។ Galaxy Note9 មិនមែនប្រើសម្រាប់តែ ថតរូបបានច្បាស់ល្អ ឬលេងហ្គេមតែប៉ុណ្ណោះនោះទេ តែយើងអាចប្រើវាក្នុងការបំពេញការងារប្រចាំថ្ងៃបានយ៉ាងល្អ ជាមួយប៊ិចដ៏អស្ចារ្យរបស់វា (S Pen) ។ អ្វីដែលកាន់តែពិសេសទៀតនោះ ជាមួយដំណើរការ​ប្រព័ន្ធ Android 8.1 Oreo ស្មាតហ្វូនដ៏ទំនើបនេះ ​មានសមត្ថភាពកាន់តែខ្ពស់ជាងមុន និងដើរលឿនជាងមុន ដោយ​ប្រើ​បន្ទះ​ឈីប Exynos 9810 ភ្ជាប់ដោយ​ RAM ​ទំហំ​ 6 GB/មេមូរី 128 GBនិង 8 GB/មេមូរី 512 GB ថែម​ទាំង​អាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់512GB ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ។ ចំពោះកំលាំងម៉ាស៊ីនមានសមត្ថភាព​ខ្ពស់បំផុត ថ្មកាន់បាន​យូរ ​និង​មុខងារកាន់តែ​ឆ្លាតវៃថ្មីៗបន្ថែមទៀត​។ រីឯការថតរូបវិញ គឺថាខប់ៗម៉ង់ Galaxy Note9  ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយនៃកាមេរ៉ាភ្លោះដ៏ឆ្លាតវៃដែលមានសមត្ថភាពចាប់យករូបភាពកាន់ច្បាស់និងស្អាតជាងមុនទោះស្ថិតក្នុងស្ថានភាពងងឹតបន្តិចក៏ដោយជាមួយនឹងIOS ( F1.5/F2.4)។បន្ថែមលើនេះទៀត មុខងារផ្ដល់ដំណឹងរបស់កាមេរ៉ា នឹងប្រាប់ដល់អ្នកជាមុនក្នុងពេលថត ប្រសិនបើមានអ្នកណាម្នាក់ធ្មេចភ្នែក, មានចំណុចណាមួយព្រឹលៗ, កញ្ចក់ស្រអាប់ និងពន្លឺមិនគ្រប់គ្រាន់ ដូចនេះនឹង ធ្វើឲ្យការថតរូបរបស់បានកាន់តែ ល្អឥតទាស់។ក្នុងនោះផងដែរលោកអ្នកក៏អាចរីករាយនឹងការថត selfie ជាមួយ S-Pen ដោយអ្នកពុំចាំបាច់កាន់កាមេរ៉ា ឬប្រើដងselfie ឡើយ។