ព័ត៌មាន

ស្មាតហ្វូន Nokia 3.1 Plus និង Nokia 7.1 ដាក់អោយធ្វើការកម្មង់ទិញមុនហើយនៅប្រទេសរុស្សី

ស្មាតហ្វូនស៊េរីថ្មីចុងក្រោយពីរម៉ូដែលរបស់ក្រុមហ៊ុន Nokia គឺស្មាតហ្វូន 3.1 Plus និង 7.1 ពេលនេះដាក់អោយធ្វើការកម្មង់ទិញមុនហើយនៅក្នុងប្រទេសរុស្សី។ ស្មាតហ្វូន Nokia 7.1 មានតម្លៃ RUB 19,000 (€250) សម្រាប់ទំហំ 3GB/32GB model ។

 image

សម្រាប់ស្មាតហ្វូន Nokia 3.1 Plus មានតម្លៃ RUB 13,000 (€170) សម្រាប់ទំហំ 3GB/16GB ។ សម្រាប់ហាងលក់របស់ក្រុមហ៊ុន Nokia នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការដឹកជញ្ជូននៅឡើយទេ។ ស្មាតហ្វូន Nokia 7.1 បង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 4 ខែតុលានេះនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងឡុងដ៏។

image

វាមានអេក្រង់ទំហំ 5.84-inch HDR10-compliant 1080p display កាមេរ៉ាភ្លោះទំហំ 12MP+5MP បន្ទះឈីប Snapdragon 636 chipset ជាមួយរ៉េមទំហំ 3GB/4GB និងថាមពលថ្ម 3,060mAh ។ ស្មាតហ្វូន Nokia 3.1 Plus បង្ហាញខ្លួនមួយសប្តាហ៍ក្រោយមកជាមួយនឹងអេក្រង់ទំហំ 6.0-inh 720p display ប្រព័ន្ធកាមេរ៉ាភ្លោះ 13MP+5 MP បន្ទះឈីប Helio P22 chipset រ៉េមទំហំ 3GB និងថាមពលថ្ម 3,500mAh ៕