ព័ត៌មាន

នាឡិកា Samsung Galaxy Watch ធ្វើការអាប់ដេតក្នុងការពង្រឹងទៅលើការបញ្ចូលថាមពល និងការចាក់តន្រ្តី

នាឡិកាស៊េរីថ្មីចុងក្រោយ Galaxy Watch របស់ក្រុមហ៊ុន Samsung បង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Galaxy Note9 នៅក្នុងខែសីហានេះ ពេលនេះទទួលបានការអាប់ដេតនូវ Software ថ្មីហើយ។ វាមិនមានការនាំយកនូវមុខងារអ្វីដែលពិសេសខ្លាំងនោះទេ។

 image

វាធ្វើការពង្រឹងទៅលើការបញ្ចូលថាមពលថ្មកាន់តែលឿន និងការចាក់តន្រ្តី។ នេះគឺផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់។ សម្រាប់ការអាប់ដេតនេះគឺមានទំហំ 28MB ដែលអ្នកអាចធ្វើការអាប់ដេតចេញពី Galaxy Wearable app នៅលើស្មាតហ្វូនរបស់អ្នក។

image

សម្រាប់ Galaxy Watch របស់អ្នកនឹងមានកម្មវិធី Software version R800XXU1BRJ4 (42mm device) ឬ R810XXU1BRJ4 (46mm model) ។ ការអាប់ដេតពេលនេះគឺធ្វើឡើងតែនៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕