ព័ត៌មាន

ដឹងតែពេញចិត្តស្តូកតែម្តងជាមួយនឹងស្មាតហ្វូន Nokia ស៊េរីថ្មីដែល HMD Global ត្រៀមដាក់លក់នៅទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ!

ក្រុមហ៊ុន HMD Global ត្រៀមបង្ហាញវត្តមានស្មាតហ្វូន Nokia ស៊េរីថ្មីរបស់ខ្លួនដែលពោរពេញទៅដោយភាពជឿជាក់ខ្ពស់បំផុត ទាំងបច្ចេកវិទ្យា គុណភាព តម្លៃ និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ស្មាតហ្វូនស៊េរីថ្មី Nokia នេះនឹងមកដល់ប្រទេសកម្ពុជាឆាប់ៗនេះជាមួយនឹងសមត្ថភាពមិនធម្មតា ឬឯការរចនាម៉ូដវិញគឺឡូយកប់ម៉ង់។

 image

នេះគឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia ដែលមានការរចនារូបរាងថ្មីដែលមើលទៅពិតជាមិនចាញ់ស្មាតហ្វូនថ្នាក់ប្រណិតនោះទេ។ ស្មាតហ្វូនដ៏ស្រស់ស្អាតនេះមានអេក្រង់ធំដល់ទៅ 5.5 អ៊ីញ ប្រព័ន្ធសំឡេងស្តេរីអ៉ូ (Stereo Speakers) នៅខាងមុខដែលធ្វើឱ្យការកម្សាន្តរបស់អ្នកកាន់តែអស្ចារ្យជាមួយនឹងសំឡេងពិរោះរងំ រណ្តំចិត្តតែម្តង ស្តាប់ហើយមិនចេះជិនណាយនោះទេ។

 image

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ រឿងមួយដែលធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Nokia ល្បីល្បាញនៅលើសកលលោកនេះគឺដោយសារតែថាមពលថ្មខ្លាំងរបស់វា។ ស្មាតហ្វូនស៊េរីថ្មី Nokia ដែលត្រៀមដាក់លក់នេះមានថាមពលថ្មដែលអាចប្រើប្រាស់បាន 2 ថ្ងៃសម្រាប់ការបញ្ចូលថ្មម្តង។ នេះពិតជាអស្ចារ្យមែនទែនសម្រាប់អ្នកគាំទ្រស្មាតហ្វូន Nokia នោះ!

image

តើលោកអ្នកអាចទស្សន៍ទាយបានទេថា តើនេះគឺជាស្មាតហ្វូន Nokia ម៉ូដែលអ្វីទៅ? តោះ ចង់ដឹងកាន់តែច្បាស់ ទស្សនាវីដេអូនេះទាំងអស់គ្នា៖