ព័ត៌មាន

ថេប្លេត Samsung Galaxy Tab S4 បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា

ថេប្លេតអេក្រង់ 10.5-inch របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលមានឈ្មោះហៅថា Galaxy Tab S4 ពេលនេះបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាហើយបន្ទាប់ពីការប្រកាសរយៈពេល 3 ខែនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះដាក់លក់ស្មាតហ្វូននេះនៅថ្ងៃនេះនៅលើអនឡាញ និងការលក់ Offline របស់ខ្លួន។

 image

ថេប្លតនេះអាចរកទិញបាននៅលើវេបសាយ Amazon.in នៅថ្ងៃទី 20 ខែតុលានេះជាមួយនឹងតម្លៃ INR 57,900 ($787) ។ សម្រាប់ថេប្លេត Apple&#039s iPad Pro 10.5-inch គឺមានតម្លៃដល់ទៅ INR 50,000 ($679) ដែលអាចប្រើប្រាស់ជាមួយនឹង​Apple Pen និង Flip Cover Keyboard ។ យ៉ាងណាមិញ​វានៅមិនទាន់មានការបញ្ជាក់អំពីតម្លៃរបស់ Keyboard Cover នោះទេ៕