ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មីដ៏អាថ៌កំបាំងរបស់ Oppo បង្ហាញខ្លួននៅលើ TENAA

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នៅតែបន្តនូវការពង្រីកនូវសក្តានុពលរបស់ខ្លួនសម្រាប់ស្មាតហ្វូនស៊េរីថ្មី។ សម្រាប់ស្មាតហ្វូនថ្នាក់ទាបដល់ថ្នាក់កណ្តាលគឺមានការពេញនិយមច្រើនបន្ទាប់ពីវត្តមានរបស់ស្មាតហ្វូន Oppo F9 ហើយក្រោយមកស្មាតហ្វូន Oppo A7x នៅក្នុងប្រទេសចិន ក្រោយមកស្មាតហ្វូន Oppo K1 និងស្មាតហ្វូន Realme 2 Pro ហើយពេលនេះវាមានស្មាតហ្វូនថ្មីមួយទៀតបង្ហាញខ្លួននៅលើ TENAA ។

 image

ស្មាតហ្វូនម៉ូដែលថ្មីនេះមានលេខកូដ PBFM00 និង PBFT00 ដែលបង្ហាញខ្លួននៅលើបញ្ជីនេះជាមួយនឹងលក្ខណៈសម្បត្តិពេញលេញ។ នៅថ្ងៃនេះ យើងដឹងថា នេះប្រហែលជាអាចជាស្មាតហ្វូន Oppo R17s, Oppo R15x ឬ Oppo R17 Neo ប៉ុន្តែវាប្រហែលជាមានឈ្មោះហៅថា Oppo K1s ឬ Oppo A7 ផងដែរ។

image

PBFM00/PBFT00 មានអេក្រង់ទំហំ 6.2” LCD with HD+ resolution ហើយវាមាន Notch ដែលមាន Notch ដែលមានរូបរាងដំណក់ទឹកភ្លៀងផងដែរ។ សម្រាប់បន្ទះឈីបរបស់វាគឺ Snapdragon 450 ឬ  ដែលមានល្បឿន 1.8 GHz CPU រ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។

ស្មាតហ្វូននេះមានរន្ធ​ microSD slot និងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13 MP + 2 MP និងកាមេរ៉ាខាងមុខទំហំ 16MP ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និងថាមពលថ្ម 4,100 mAh ។ ស្មាតហ្វូនេះក៏ប្រើប្រាស់នូវបច្ចេកវិទ្យា VOOC សម្រាប់ charging technology ផងដែរ៕