ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការនៅលើកាមេរ៉ាខាងមុខក្រោមអេក្រង់

ការប្រើប្រាស់នូវ Notch ដែលមានរូបរាងដំណក់ទឹកភ្លៀងគឺមានការពេញនិយមនៅក្នុងមួយរយៈចុងក្រោយនេះ ហើយពេលនេះយើងនឹងមើលឃើញអ្វីដែលជាការបោះជំហានបន្តទៀត។ សម្រាប់ឆ្នាំ ២០១៩ ខាងមុខនេះវាគឺជាពេលវេលានៃការប្រើប្រាស់នូវកាមេរ៉ាខាងមុខ និងសេនស័រក្រោមអេក្រង់។ តាមការបញ្ជាក់នៃព័ត៌មានចុងក្រោយបំផុតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការនៅលើរឿងនេះហើយ។

 image

វាហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះមិនចង់ខ្ចះខ្ជាយពេលវេលានោះទេដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនចាប់ផ្តើមបញ្ចេញនូវស្មាតហ្វូនដែលមាន Notch នៅលើទីផ្សារកាន់តែច្រើននោះ។

image

នៅក្នុងព្រឹត្តិការណ៍ 2018 Samsung OLED forum ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសថា​ខ្លួនកំពុងតែធ្វើការនៅលើបច្ចេកវិទ្យា OLED ។ នេះប្រហែលជាបច្ចេកវិទ្យា UPS (under-screen sensor) ដែលក្រុមហ៊ុនចង់ធ្វើការស្កេនក្រយ៉ៅដៃក្រោមអេក្រង់ touch-sensitive technology និង screen sound technology ។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍ជាងគេនោះគឺការប្រើប្រាស់នូវកាមេរ៉ាក្រោមអេក្រង់តែម្តង។

បច្ចេកវិទ្យាទាំងនេះកំពុងតែធ្វើការតេស្តហើយវានឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 ដែលគ្រោងនឹងបង្ហាញវត្តមានជាផ្លូវការនៅក្នុងប៉ុន្មានខែខាងមុខនេះ។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung នឹងមានអេក្រង់គែមពេញតែម្តង៕