ព័ត៌មាន

ស្មាតហ្វូន Oppo R15x បង្ហាញខ្លួនជាផ្លូវការជាមួយនឹង Notch ដំណក់ទឹកភ្លៀង និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់

ស្មាតហ្វូន Oppo K1 ទើបតែបង្ហាញខ្លួនកាលពី 2 សប្តាហ៍មុននេះជាមួយនឹង waterdrop notch ។ ស្មាតហ្វូននេះក៏នៅតែបង្ហាញខ្លួនជាមួយនឹងឈ្មោះម៉ូដែលផ្សេងនៅលើ Geekbench ហើយនៅថ្ងៃនេះវាបង្ហាញខ្លួននៅលើវេបសាយរបស់ក្រុមហ៊ុនជាមួយនឹងឈ្មោះថា Oppo R15x ដែលមានម៉េមូរីធំជាងមុន។

 image

ស្មាតហ្វូនទាំងពីរនេះមានលក្ខណៈស្រដៀងគ្នាទៅលើ Specs របស់វាដូចជាប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងកាមេរ៉ា Selfies ជាដើម។ ក្រុមហ៊ុន Oppo នៅមិនទាន់ទម្លាយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះទាំងស្រុងនៅឡើយទេ។

image

ស្មាតហ្វូន Oppo R15x មានអេក្រង់ទំហំ 6.4” AMOLED display ជាមួយនឹងសេនស័រ Synaptics optical sensor ក្រោមអេក្រង់។ អេក្រង់នេះមានទំហំ 91% បើធៀបទៅនឹងតួខ្លួនរបស់វា។ កាមេរ៉ាខាងមុខរបស់វាមានទំហំ 25 MP ភ្ជាប់ជាមួយនឹង AI និង 800 detection scenes ។ ស្មាតហ្វូននេះដំណើរការនូវ Color OS 5.2 ហើយថាមពលថ្មរបស់វានៅមិនទាន់ដឹងនៅឡើយទេ។
លក្ខណៈផ្សេងគ្នារបស់ស្មាតហ្វូនទាំងពីរនេះគឺថាវាមានការ Upgrade ទៅលើរ៉េម និងម៉េមូរី។ ស្មាតហ្វូន Oppo R15x មានរ៉េមទំហំ 6GB /128GB ហើយវាមានពណ៌ Gradient គឺ Nebula និង Ice/Glacier ។ វាដាក់លក់នៅក្នុងតម្លៃ CNY2,499 ដែលប្រហែលជា $360 ។ សម្រាប់ការកម្មង់ទិញមុនគឺចាប់ផ្តើមហើយ។ ការដាក់លក់ជាផ្លូវការគឺនៅថ្ងៃទី 1 ខែវិច្ឆិកាខាងមុខនេះ៕