ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែធ្វើការសម្ភោធស្មាតហ្វូនកាមេរ៉ា 3 គ្រាប់ Samsung Galaxy A7 (2018) នៅក្នុងប្រទេសម៉ាឡេស៊ី ហើយប៉ុន្មានថ្ងៃក្រោយមកវាក៏បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាតាមរយៈក្រុមហ៊ុនចែកចាយ Flipkart ។ ស្មាតហ្វូននេះមានតម្លៃប្រហែលជា $440 ។
សម្រាប់កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 24 MP sensor ជាមួយ f/1.7 lens និង ultra-wide f/2.4 lens ជាមួយនឹង 8 MP sensor និង depth-sensing snapper ជាមួយ fixed focus, 5 MP និង f/2.2 aperture។ វាមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនោះទេនៅខាងក្រោយ ដោយសារតែវាដាក់នៅគែមវិញម្តងនៅក្រោម Power Key ។
ស្មាតហ្វូន Galaxy A7 (2018) អាចរកទិញបាននៅថ្ងៃនេះគ្រប់ហាងចែកចាយទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងតម្លៃ KRW499,400 ៕