ព័ត៌មាន

ក្រុមហ៊ុន Nokia និង Samsung ពង្រីកនូវកិច្ចព្រមព្រៀងទៅលើអាជ្ញាប័ណ្ណប៉ាតង់របស់ខ្លួន

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ទើបតែប្រកាសអំពីការបន្តទៅលើកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Samsung ហើយអនុញ្ញាតឱ្យក្រុមហ៊ុននេះប្រើប្រាស់នូវប៉ាតង់ទាំងនេះបន្តជាច្រើនឆ្នាំទៀត។

 image

សម្រាប់កិច្ចព្រមព្រៀងនេះនឹងបញ្ចប់នៅចុងឆ្នាំ ២០១៨​នេះ ហើយក្រុមហ៊ុនបន្តនូវកុងត្រារយៈពេល ៥ ឆ្នាំ។ សម្រាប់កុងត្រានេះមិនត្រូវបានបញ្ចេញមកខាងក្រៅនោះទេ។ តាមការបញ្ជាក់របស់ប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia បញ្ជាក់ថា កិច្ចព្រមព្រៀងនេះមិនបង្ហាញនូវប៉ាតង់របស់ស្មាតហ្វូននេះនោះទេ ប៉ុន្តែវាពាក់ព័ន្ធទៅនឹងបណ្តាញ 5G ៕